Menu

    ទំព័រ​ដើម អំពីយើង​ខ្ញុំ ការងារ​ពួក​យើង ទំនាក់ទំនង ចុះ​ផ្សាយ​វីដេអូ

សម្តេច​ប្រធានរដ្ឋសភា ស្នើ​ប្រធាន​គណៈកម្មការ​សភា​អាល្លឺម៉ង់​ជួយជំរុញអ្នកវិនិយោគទុន និង​ទេសចរ​​អាល្លឺម៉ង់​មកកាន់​កម្ពុជា​ច្រើនឡើង​ថែមទៀត



ភ្នំពេញ ​៖ សម្តេច​ប្រធានរដ្ឋសភា បានស្នើ​ដល់​លោកស្រី ប្រធាន​គណៈកម្មការ​ស​ភា​អាល្លឺម៉ង់ឲ្យជួយ​ជំរុញ​អ្នកវិនិយោគទុន និង​ទេសចរ​​អាល្លឺម៉ង់​មកកាន់​កម្ពុជា​ឲ្យ​បាន​ច្រើនឡើង​ ដើម្បី​ជំរុញកំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​បន្ថែមទៀត​។ ការស្នើ​នេះ​ក្នុងឱកាស​ដែល​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ​នេះ បានទទួល​ជួប​ជាមួយ​លោកស្រី Dagmar G.Wohrl ប្រធាន​គណៈកម្មការ​ស​ហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍ នៃ​រដ្ឋសភា​សហព័ន្ធ​អាល្លឺម៉ង់ នា​វិមាន​រដ្ឋសភា​។

ជាមួយគ្នានេះ​សម្តេច​ប្រធានរដ្ឋសភា ហេង សំរិន បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Dagmar G.Wohrl នៅ​កម្ពុជា​ថា ​ពិត​ជាមាន​សារសំខាន់​ចំពោះ​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​រ​វាង​សភា ប្រទេស​ទាំងពីរ​។ សម្តេច​ប្រធាន​ក៏បាន​សម្តែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ​នា​ពេលកន្លងមក រវាង​ប្រទេសជាតិ​ទាំងពីរ​កម្ពុជា​-​អាល្លឺម៉ង់ ដែល​បាន​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន សម្រាប់​ប្រជាជាតិ​ទាំងសងខាង ជាពិសេស អាល្លឺម៉ង់​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​លើ​ច្រើន​វិស័យ​។ សម្តេច​បាន​បញ្ជាក់ថា ការរីកចម្រើនរបស់​កម្ពុជា​បច្ចុប្បន្ននេះ ពិតជា​មិនអាច​កាត់ផ្តាច់​បាន​ពី​ការចូលរួម​វិភាគទាន​ដ៏​ថ្លៃថ្លា​ពី​បណ្តា​ប្រទេស​ជា​មិត្ត​នៅក្នុង​តំបន់ និង​សកលលោក ដែល​ក្នុងនោះ​ក៏មាន​ប្រទេស​អា​ល្លឺ ម៉​ង់​ផងដែរ ដោយ​អាល្លឺម៉ង់​បានផ្តល់​ជំនួយ​យ៉ាងច្រើន​ដល់​កម្ពុជា​ដើម្បី​លើកកម្ពស់​លើ​វិស័យ សុខាភិបាល អប់រំ អភិវឌ្ឍ​ជនបទ វិមជ្ឈការ និង​កំណែទម្រង់រដ្ឋបាល​ជាដើម​។

​សម្តេច​បាន​បន្តថា ដោយឡែក​សម្រាប់​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខណ្ឌ​ស្ថាប័ន​នីតិ បញ្ញត្តិ នៃ​ប្រទេស​ទាំងពីរ បាន​ដំណើរការ​រួមគ្នា​យ៉ាងសកម្ម ក្នុងនោះ​គឺមាន​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​គ្នា​ និង​គ្នា ដើម្បី​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក ដោយមាន​សមាជិកសភា​កម្ពុជា​ជាច្រើន បាន​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​សភា​អាល្លឺម៉ង់ ក៏ដូចជា​ការចូលរួម​ក្នុង កម្មវិធី​ផ្សេងៗផងដែរ​។ ជាមួយគ្នានេះ​សម្តេច​ប្រធានសភា​កម្ពុជា ក៏បាន​សម្តែង​នូវ​អំណរគុណ ចំពោះ​រដ្ឋាភិបាល និង​ពលរដ្ឋ​អាល្លឺម៉ង់ ដែល​បានរួម​ចំ​ណែ​ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ព្រមទាំង​បាន​បន្ត​ចូលរួម​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ដល់​បច្ចុប្បន្ននេះ​។ ទន្ទឹមនេះ​សម្តេច បានស្នើ​ឲ្យ​លោកស្រី ប្រធាន​គណៈកម្មការ​ស​ភា​អាល្លឺម៉ង់​រូបនេះ​ជួយជំរុញអ្នកវិនិយោគទុន និងទេសចរណ៍​អាល្លឺម៉ង់​មកកាន់​កម្ពុជា​ឲ្យ​បាន​ច្រើនឡើង​ថែមទៀត ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​បន្ថែមទៀត​។

​ ​លោកស្រី Dagmar G.Wohrl មានប្រសាសន៍ថា ឆ្នាំ​២០១៧​នេះ ទំនាក់ទំនង​ការទូត រវាង​កម្ពុជា អាល្លឺម៉ង់​បាន​ឈានដល់​ខួប​ទី​៥០ ដែល​ក្នុង​រយៈពេល​នេះ​ប្រទេស​ទាំងពីរ​មាន​កិច្ច សហប្រតិបត្តិការ​ជាមួយគ្នា​យ៉ាង​ល្អប្រសើរ​។ លោកស្រី​ថា កម្ពុជា​បាន​ឆ្លងកាត់​ការលំបាក​ជា ច្រើន​មានដូចជា​សង្គ្រាម​អូសបន្លាយ​ច្រើន​ឆ្នាំ​ជាដើម តែ​មកទល់ពេលនេះ​កម្ពុជា​មានការរីកចម្រើន​​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ហើយ​ថា​អាល្លឺម៉ង់​នឹង​នៅតែ​បន្ត​ចូលរួម​ការអភិវឌ្ឍ​កម្ពុជា​ជា​បន្តទៅ ទៀតផង​ដែរ​។

លោកស្រី Dagmar G.Wohrl បាន​បញ្ជាក់ថា រដ្ឋសភា​មាន​តួនាទី​សំខាន់​ក្នុង​ការកសាង​ច្បាប់ និង​ប្រជា​ធិ​តេ​យ្យ ដែល​កិច្ចការ​ទាំងនេះ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ហើយ​ថា​កម្ពុ​ជាមាន​កម្លាំង​ពលកម្ម​ច្រើន ដូច្នេះ​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ពួកគេ​គឺជា​ការសំខាន់​៕

កម្ពុជា​ថ្មី
សុង​យោ​

No comments: