Menu

    ទំព័រ​ដើម អំពីយើង​ខ្ញុំ ការងារ​ពួក​យើង ទំនាក់ទំនង ចុះ​ផ្សាយ​វីដេអូ

ដំណើរការ​អ៊ុត​កៅស៊ូ​នៅ​មហាវិថី​ព្រះមុនីវង្ស ចាប់ពី​ភ្លើងស្តុប​ប្រសព្វ​ផ្លូវ​លេខ ២៧១ ដល់​ស្ពាន​អាកាស​ក្បាលថ្នល់​



ភ្នំពេញ: ដើម្បី​ជាការ​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​អោយ​កាន់​តែមាន​សោ​ភណ្ឌ​ភាព​ទាក់ទាញ​មួយកម្រិត​បន្ថែមទៀត​នោះ​រដ្ឋបាល​រាជធានី បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​តុបតែង​និង​កែលំអរ​ក្រុង​ឡើងវិញ ដោយ​មួយ​រយះពេល​ចុងក្រោយ​នេះ រដ្ឋបាល​រាជធានី បានធ្វើ​ការណែនាំ​អោយ​ក្រុមហ៊ុន​ជាច្រើន កាត់​ខ្សែភ្លើង​ចេញពី​មហាវិថី​ធំៗ​មួយចំនួន ដោយ​ជំនួស​មកវិញ​នូវ​ការ​កប់​ខ្សែភ្លើង​នៅក្រោម​ដី​វិញ​។​

​ជាក់ស្តែង​មកដល់​ថ្ងៃទី​២​ខែកុម្ភៈ​ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ចប់​កប់​បណ្តាញ​អគ្គិសនី​ក្រោម​ដី​នៅ​មហាវិថី​ព្រះមុនីវង្ស រួច​ជា​ស្ថាពរ​ហើយ​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា​បន្ទាប់ពី​បាន​រត់​បណ្តាញ​អគ្គិសនី​ក្រោម​ដី​រួច នៅ​ថ្ងៃទី​២​ខែកុម្ភៈ​ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដំណើរការ​អ៊ុត​កៅស៊ូ​នៅ​មហាវិថី​ព្រះមុនីវង្ស ចាប់ពី​ភ្លង​ស្តុ​ប​ប្រសព្វ​ផ្លូវ​លេខ ២៧១ ដល់​ស្ពាន​អាកាស​ក្បាលថ្នល់​។​

​ពាក់ព័ន្ធ​នឹង​ការជួសជុល​កែលំអរ​ផ្លូវ​ឡើងវិញ មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា នេះ​ជា​គម្រោង​យុទ្ធនា​ការជួសជុល​កែលំអរ​ផ្លូវ​ឡើងវិញ សរុប​ចំនួន​៥៧​ខ្សែ នៅក្នុង​ខណ្ឌ​ចំនួន​៩ ក្នុង​រាជធានី​ភ្នំពេញ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​ជា​គម្រោង​ក្រោយពី ទទួល​ការខូចខាត​ដោយសារ​ទឹកភ្លៀង និង​ដោយសារ​រថយន្ត​ដឹក​ធ្ងន់​លួច​ចូល​ក្រុង​ក្នុង​រដូវវស្សា​កន្លងមក​។

ក្រៅពី​ផ្លូវ​៥៧​ខ្សែ ក្នុង​គម្រោង​ដែល​បាន​បើក​ការដ្ឋាន​ជួសជុល ក្នុង​យុទ្ធនាការ​៣​ខែ​នេះ ក៏​នៅមាន​ផ្លូវ​ប្រភេទ​កៅស៊ូ​ប្រភេទ​បេតុង សរុប​ចំនួន​១៨០​គីឡូម៉ែត្រ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងត្រូវ​ស្ថាបនា​នៅក្នុង​ផែនការ​ឆ្នាំ​២០១៧​ផងដែរ​៕​

CEN
ដោយ: ដា​វុ​ធ​

No comments: