Menu

    ទំព័រ​ដើម អំពីយើង​ខ្ញុំ ការងារ​ពួក​យើង ទំនាក់ទំនង ចុះ​ផ្សាយ​វីដេអូ

វីង សហការជាមួយ ក្រសួងសាធារណការ ផ្តល់ជូន​សេវាកម្ម​ទូទាត់​តាមប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ជូន​ប្រជា​ជន​កម្ពុជា



(ភ្នំពេញ)៖ ធនាគារឯកទេសវីង បានបន្តពង្រីកវិសាលភាពរបស់ខ្លួន ជាមួយនឹងរាជ​រដ្ឋាភិបាល ដើម្បីផ្តល់ភាពងាយ​ស្រួលលើការបង់កម្រៃសេវាសាធារណៈ។​

ធនាគារវីងបាន ប្រកាសជាផ្លូវការ លើការប្រមូលប្រាក់​ទូទាត់ថ្លៃសេវាសាធារណៈ​របស់ដៃគូក្រសួង​សាធារណការ និងដឹកជញ្ជូន លើសេវាទូទាត់​តាមប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម។

ការផ្តល់ជូននេះ នឹងផ្លាស់ប្តូរការបង់កម្រៃសេវាសាធារណៈពីការបង់ជាសាច់ប្រាក់ មកការបង់ប្រាក់តាមបែបបច្ចេកវិទ្យា សម្រាប់ប្រជាពលរដ្ឋដែល​ប្រើសេវាកម្មរបស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន ដូចជា ការចុះបញ្ជីយានជំនិះ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងការផ្តល់បណ្ណបើកបរយានយន្ត។

ដូច្នេះប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការបង់កម្រៃដោយមិនចាំបាច់រង់ចាំយូរ ឬធ្វើដំណើរផ្លូវឆ្ងាយ។ អ្វីដែលលោកអ្នកត្រូវការ គឺគ្រាន់តែទៅកាន់គេហទំព័រ​របស់​ក្រសួង​​សាធារណការ ដើម្បីចុះឈ្មោះ រួចជ្រើសរើសវីងសម្រាប់ការទូទាត់។ អតិថិជនអាចធ្វើការទូទាត់តាមរយៈគណនីវីង ឬតាមភ្នាក់ងារវីងដែល​មាននៅទូទាំងប្រទេស ដោយគ្រាន់​តែយកវិក្កយបត្រដែលព្រីនចេញមកពីប្រព័ន្ធស្វ័យប្រវត្តិកម្ម យកទៅឲ្យភ្នាក់ងារវីងដើម្បីធ្វើការទូទាត់ជាការស្រេច។

លោក ចូចូ មាឡូឡូស នាយកប្រតិបត្តិធនាគារឯកទេសវីង បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងជួយកាត់បន្ថយពេលវេលា ការចំណាយក្រៅផ្លូវការ ថែមទាំងមាន​សុវត្ថិភាព និងងាយស្រួល​ទៀតផង នៅពេលដែលពួកគេចង់ទូទាត់ថ្លៃសេវាតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួង។

លើសពីនេះទៅទៀត លោកបន្ដថា វាគឺជាជំហានថ្មីមួយទៀតនៅក្នុងការនាំយកសេវាទូទាត់សាច់ប្រាក់ តាមបែបទំនើបកម្មពីធនាគារវីងជូនដល់ប្រជាជនកម្ពុជា។ អតិថិជនមិនចាំបាច់រង់ចាំយូរដូចមុននោះទេ ដោយអ្វីៗគ្រប់យ៉ាងនឹងត្រូវប្រតិបត្តិការតែមួយភ្លែតតែប៉ុណ្ណោះ។

ដើម្បីចុះឈ្មោះសេវាកម្មផ្សេងៗ អតិថិជនគ្រាន់តែ ទៅកាន់គេហទំព័រខាងក្រោម ៖
- កាចុះបញ្ជីយានជំនិះ https://vehicle.mpwt.gov.kh
- ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះhttps://techinspection.mpwt.gov.kh
- ការផ្តល់បណ្ណបើកបរយានយន្តhttps://driverlicense.mpwt.gov.kh

វីង គឺជាធនាគារឯកទេស ដែលផ្តល់សេវាកម្មផ្ទេរប្រាក់ចល័តឈានមុនគេនៅក្នុងប្រទេសកម្ពុជា ដូចជា ផ្ញើប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទសេវាបើកប្រាក់បៀវត្តន៍ ការទូទាត់ចំណាយតាមអ៊ីនធឺណិត វីងគិតលុយ (ការទូទាត់ដោយប្រើកាតវីង) និងសេវាផ្ទេរប្រាក់ពីក្រៅប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.wingmoney.com ឬទាក់ទងមកលេខ 023 999 989/ 012 999 489៕

Fresh News

ប្រជាពលរដ្ឋរាប់រយគ្រួសារ នៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ទទួលបានផ្លូវបេតុង១ខ្សែទៀត សម្រាប់ការធ្វើដំណើរ



(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់-ភូមិ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះសំណេះ​សំណាល​សាកសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវបេតុងថ្មី១ខ្សែ ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៦ មានប្រវែង ៤៥០ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់​០,១៥ម៉ែត្រ ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ។

នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃ ទៅមួយថ្ងៃ ក្នុងមូលដ្ឋាន តួយ៉ាងផ្លូវបេតុងថ្មី ដែលទើបបានស្ថាបនារួចនាពេលនេះ គឺបានជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូន និងធ្វើឲ្យមានផាសុខភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ។

ជាការឆ្លើយតប បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ បានអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ទាំងអស់ដែលបានយកចិត្តទុកដាក់គិតគូរពីការលំបាក របស់ប្រជាពលរដ្ឋ និងបានជួយដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា៕

Fresh News

ផ្លូវ​រថភ្លើង​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស អាច​នឹងត្រូវ​សាងសង់​នៅ​ឆ្នាំ​២០១៨



ភ្នំពេញ​៖ រដ្ឋាភិបាល និង​ដៃគូ​សហការ កំពុង​ជំរុញ​ការសិក្សា​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ដែល​អាច​នឹងត្រូវ​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២០១៨ ។ នេះ​បើតាម​ព័ត៌មាន​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​ដើម្បី​ជំរុញ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២​ខែកុម្ភៈ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Philippe Chatignoux ប្រធាន​ផ្នែក​សេវា​សេដ្ឋកិច្ច​នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​, តំណាង​ទីភ្នាក់ងារ​បារាំង​ដើម្បី​ការអភិវឌ្ឍ (AFD), ក្រុមហ៊ុន Royal Railway, ក្រុមហ៊ុន PPSEZ, លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​តំណាង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​។​

​ក្រុមការងារ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ទាំងនេះ បាន​ពិភាក្សា​អំពី​ការសិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅ PPSEZ នៅ​ខែមីនា​ឆ្នាំ​២០១៨ ។​

​កាលពី​ចុងខែ​មក កន្លងទៅ លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា នៅក្នុង​អាណត្តិ​ដែល​លោក​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ចង់ឃើញ​ការតភ្ជាប់​ផ្លូវ​រថភ្លើង​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​បន្តទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អន្តរជាតិ​។ លោក​បង្ហាញ​ពី​បំណង​របស់ខ្លួន​ដូចនេះ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចុះបញ្ជី​យានយន្ត​តាម​អន​ឡាញ នៅ​សណ្ឋាគារ​អ៊ី​ន​ធឺ​ខន​៕

ថ្មី​ៗ
អត្ថបទ : ញ៉ុង​ ហេង

​ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ គិតជាទឹកប្រាក់បម្រាណ៥.៦ពាន់លានដុល្លារ, កម្ពុជានាំចេញទៅថៃកើនឡើងជិត៥០%



(ភ្នំពេញ)​៖ របាយការណ៍ផ្លូវការ ដែលអង្គភាព Fresh News ទទួលបានពី ស្ថានតំណាងពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា នៅរយៈពេលពេញ១ឆ្នាំ នៅឆ្នាំ២០១៦កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានទឹកប្រាក់ ប្រមាណ ៥.៦ពាន់លានដុល្លារអាមេរិក ប្រហាក់ប្រហែលនឹង ទំហំពាណិជ្ជកម្មឆ្នាំ២០១៥។

របាយការណ៍ដដែល បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ គិតជាទឹកប្រាក់៥,៥៩៥.៥៤ លានដុល្លារ ថយចុះតិចតួចបំផុត ត្រឹមតែ០.០៤% បើធៀបនឹងឆ្នាំ២០១៥ មានចំនួន៥,៥៩៧.៧៣លានដុល្លារ។

ក្នុងនោះថៃ នាំចូលមកកម្ពុជា មានទឹកប្រាក់ចំនួន ៤,៦៥៩.១៤លានដុល្លារ ថយចុះ៦.០៤% បើធៀបនឹងឆ្នាំ២០១៥ ដែលទំហំទឹកប្រាក់ ៤,៩៥៨.៤៨លានដុល្លារ ខណៈដែលកម្ពុជានាំចេញ ទៅប្រទេសថៃវិញ មានចំនួន៩៣៦.៤៣លានដុល្លារ កើនឡើង៤៦.៤៩% បើធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួនទឹកប្រាក់ ៦៣៩.២៦លានដុល្លារអាមេរិក។

ពាក់ព័ន្ធនិងការធ្លាក់ចុះតិចតួច នៃទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ត្រូវបានមន្ត្រីពាណិជ្ជកម្មប្រចាំស្ថានទូតថៃ បញ្ជាក់ថា តាមពិតទៅ បរិមាណនៃការនាំចេញនាំចូល មិនបានធ្លាក់ចុះនោះទេ ប៉ុន្តែដោយសារតែនៅឆ្នាំ២០១៦កន្លងទៅ តម្លៃប្រេងឥន្ទនៈបានធ្លាក់ចុះ ដែលជាហេតុធ្វើឲ្យទំហំទឹកប្រាក់ បានធ្លាក់ចុះផងដែរ ប៉ុន្តែបរិមាណនៃការនាំចូល មិនធ្លាក់ចុះនោះឡើយ។

កម្ពុជា និងថៃ គឺជាប្រទេសភូមិផងរបងតែមួយ មានទំនាក់ទំនងពាណិជ្ជកម្មខ្លាំងក្លា ដូចប្រទេសវៀតណាមផងដែរ។ ផលិតផល ដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមក កម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្រាប់ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម៕

Fresh News

សម្តេចតេជោ ហ៊ុន សែន៖ មន្រ្តីរាជការស៊ីវិល, គ្រូបង្រៀនប្រមាណ១២ម៉ឺននាក់ ស្ទើរតែ១០០ភាគរយ បើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ

facebookvid{682477121924082}
(ភ្នំពេញ)៖ ថ្លែងឲ្យដឹងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី សាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា មន្រ្តីរាជការស៊ីវិល និងគ្រូបង្រៀននៅកម្ពុជា ប្រមាណ១២ម៉ឺននាក់ស្ទើរតែ១០០ភាគរយ បើកប្រាក់បៀវត្សរ៍ តាមប្រព័ន្ធធនាគារ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអរគុណដល់ក្រសួងអប់រំ យុវជននិងកីឡាដែលបានសម្រូលដល់ការបើកប្រាក់បៀវត្សរ៍ ជូនគ្រូបង្រៀន ហើយខ្ញុំបានសួរ និងបានមើលកាតធនាគាររបស់គាត់ឥលូវនេះមន្រ្តីរាជការស៊ីវិលយើង បើកប្រាក់តាមរយៈប្រព័ន្ធធានាគារអស់ហើយ ក្នុងហ្នឹងមានគ្រូបង្រៀនប្រមាណ១២ម៉ឺននាក់ហើយ នៅឯជនបទមានតំបន់ដែលផ្តល់ជូនប្រាក់ថ្លៃផ្ទះ៨ម៉ឺន ១០ម៉ឺន និង១២ម៉ឺន»។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញ និងបង្កើតឲ្យមន្រ្តីរាជការ សង្គមស៊ីវិល កងរាជអាវុធហត្ថ កម្លាំងសមត្ថកិច្ច និងគ្រូបង្រៀន បើកប្រាក់ប្រាក់បៀវត្សរ៍តាម ប្រព័ន្ធធនាគារឲ្យបានគ្រប់ស្ថាប័នទាំងអស់ ក្នុងគោលបំណងបង្កភាពងាយស្រួលដល់ការបើកប្រាក់បៀវត្សរ៍របស់ប្រជាពលរដ្ឋ មន្រ្តីរាជការ និងបង្ហាញពីតម្លាភាព គ្មានអំពើពុករលួយជាដើម៕

Fresh News

រាជរដ្ឋាភិបាលសម្រេចឲ្យក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បន្តសកម្មភាព​ដាំដុះស្រូវប្រដេញទឹក លើផ្ទៃដី៩៨០ហិចតា ស្រុកពញាឮ



(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសម្រេច ឲ្យក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បន្តការវិនិយោគរបស់ខ្លួន លើដំណាំស្រូវប្រដេញទឹក លើផ្ទៃដី៩៨០ហិកតាបន្តទៀត នេះបើតាមសេចក្តី ជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ៨៩ ស.ជ.ណ ចុះថ្ងៃទី៣០​ ខែមករា ឆ្នាំ​២០១៧ ដែលអង្គភាព Fresh News ទទួលបាន។

យោងតាមសេចក្តី ជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ៨៩ ស.ជ.ណ ចុះថ្ងៃទី៣០​ ខែមករា ឆ្នាំ​២០១៧ បានកំណត់ដូចជាខាងក្រោម៖

ទី១៖ ប្រគល់​ជូន​ក្រុម​ហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៏ បន្តសកម្មភាពធ្វើការដាំដុះស្រូវប្រដេញទឹក​នៅលើផ្ទៃ​ដី៩៨០​ហិចតា បន្តទៀត។

ទី២៖ ប្រគល់​ជូន​​ក្រុមការងារចំពោះកិច្ច ដែលមានតំណាង​មកពី ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ជា​សមាជិក បន្តជំរុញការចុះវាស់វែង និងធ្វើប័ណ្ណសម្គាល់​សិទ្ធិកាន់កាប់ អចលនវត្ថុ​ជូនដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ឋ ក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន ដើម្បីឲ្យបានជ្រះស្រឡះ នូវបញ្ហាជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ ហើយក្រុមហ៊ុនក៏អាច​ដំណើរ ​ការគម្រោងវិនិយោគនេះបាន។

ទី៣៖ ក្រោយពេលដំណើរ​ការ ផ្តល់ប័ណ្ណសម្គាល់​សិទ្ឋិ​កាន់​​កាប់ អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចប់សព្វគ្រប់ ជូនក្រុមការងារ​ចំពោះ​កិច្ច ផ្តល់នូវ​ទិន្នន័យ​ដីដែលនៅសល់អាចវិនិយោគ បានដល់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បី​បន្តនិតិវិធីធ្វើអនុបយោគ ដីឯកជនរបស់រដ្ឋ និងផ្តល់នូវប័ណ្ណកម្មសិទ្ឋិសម្គាល់​អចលន​វត្ថុដល់​ក្រសួងសម្រាប់ផ្តល់លទ្ឋភាព ជូនក្រុមហ៊ុនវិនិយោគស្របតាមនិតិវិធីជាធរមាន។

ទី៤៖ ក្រោយ​ពេលដែលប័ណ្ណ សម្គាល់សិទ្ឋិកាន់កាប់អចលនវត្ថុ ត្រូវបានផ្តល់ដល់ក្រសួងរួចរាល់, អនុញ្ញាត​ជូន​ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះកិច្ចសន្យាវិនិយោគសម្បទាន​ដីសេដ្ឋកិច្ច​ជាមួយ​ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៏ ប្រកបដោយប្រសិទ្ធភាព និងខិតខំដោះស្រាយ​ចំណុច​ទី២ខាងលើនេះ៕

ព័ត៌មានលម្អិតសូមអាន សេចក្តីជូនដំណឹងរបស់ ទីស្តីការគណៈរដ្ឋមន្ត្រីទាំងស្រុង៖




Fresh News

អភិបាលរាជធានីភ្នំពេញ អញ្ជើញក្នុងពិធីក្រុងពាលី សាង់សង់អគារមន្ទីរពេទ្យបង្អែកខណ្ឌមានជ័យ ដែលចំណាយថវិកាជិត២លានដុល្លារ



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងពី​ធីក្រុងពាលីតាមបែបសាសនា សាងសង់អគារមន្ទីរពេទ្យបង្អែកខណ្ឌមានជ័យ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាភូមិករ និងបារមីវត្ថុសក្ត័ សិទ្ធិទាំងឡាយសុំឲ្យជួយបីបាច់ថែរក្សាមន្ត្រីរាជការ ប្រជាពលរដ្ឋ អាជ្ញាធរ កងកម្លាំង សមត្ថកិច្ចគ្រប់ផ្នែកក្នុងរាជធានីភ្នំពេញ សូមឲ្យជួបតែសេចក្តីសុខ និងមានជោគជ័យក្នុងភារ កិច្ចក្នុងបុព្វហេតុអភិវឌ្ឍន៏រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា មណ្ឌលសុខភាពចាក់អង្រែ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កំពស់​៥ជាន់ ទទឹង​១២ម៉ែត្រ បណ្ដោយ​៣២ម៉ែត្រ បាន​បំពាក់សម្ភារៈ បរិក្ខារពេទ្យ គ្រប់ជាន់នីមួយៗ ដោយចំណាយថវិកាអស់ ជិត២លានដុល្លារ ជាថវិការបស់សប្បុរសជន និងរដ្ឋបាលរាជធានី។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រោយបញ្ចប់ពិធីក្រុងពាលី លោក ប៉ា សុជាតិវង្ស បានបន្ដដំណើរទៅពិនិត្យវត្តព្រែកប្រា ដើម្បីរៀបចំការពារសុវត្ថិភាព របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចនឹងអញ្ជើញទៅបញ្ចុះបឋមសិលា នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ស្អែកនេះ៕



Fresh News