Menu

    ទំព័រ​ដើម អំពីយើង​ខ្ញុំ ការងារ​ពួក​យើង ទំនាក់ទំនង ចុះ​ផ្សាយ​វីដេអូ

ផ្លូវ​រថភ្លើង​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស អាច​នឹងត្រូវ​សាងសង់​នៅ​ឆ្នាំ​២០១៨



ភ្នំពេញ​៖ រដ្ឋាភិបាល និង​ដៃគូ​សហការ កំពុង​ជំរុញ​ការសិក្សា​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ដែល​អាច​នឹងត្រូវ​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២០១៨ ។ នេះ​បើតាម​ព័ត៌មាន​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​ដើម្បី​ជំរុញ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២​ខែកុម្ភៈ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Philippe Chatignoux ប្រធាន​ផ្នែក​សេវា​សេដ្ឋកិច្ច​នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​, តំណាង​ទីភ្នាក់ងារ​បារាំង​ដើម្បី​ការអភិវឌ្ឍ (AFD), ក្រុមហ៊ុន Royal Railway, ក្រុមហ៊ុន PPSEZ, លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​តំណាង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​។​

​ក្រុមការងារ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ទាំងនេះ បាន​ពិភាក្សា​អំពី​ការសិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅ PPSEZ នៅ​ខែមីនា​ឆ្នាំ​២០១៨ ។​

​កាលពី​ចុងខែ​មក កន្លងទៅ លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា នៅក្នុង​អាណត្តិ​ដែល​លោក​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ចង់ឃើញ​ការតភ្ជាប់​ផ្លូវ​រថភ្លើង​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​បន្តទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អន្តរជាតិ​។ លោក​បង្ហាញ​ពី​បំណង​របស់ខ្លួន​ដូចនេះ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចុះបញ្ជី​យានយន្ត​តាម​អន​ឡាញ នៅ​សណ្ឋាគារ​អ៊ី​ន​ធឺ​ខន​៕

ថ្មី​ៗ
អត្ថបទ : ញ៉ុង​ ហេង

No comments: